ប្រយ័ត្នផង! កម្ពុជាទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ធ្វើឱ្យខេត្តទាំង៨នេះ ប្រឈមនឹងជំនន់ទឹកភ្លៀង

  • អង្គារ ១៦ សីហា, ២០២២ ០៨:២៧
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីការព្យាករធាតុអាកាស ​ចាប់ពីថ្ងៃទី​ ​១៧-២៣ ខែសីហា ឆ្នាំ២០២២។ក្រសួងបញ្ជាក់ថា ព្រះរាជណាចក្រកម្ពុជាទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយកាត់លើភាគខាងជើងប្រទេសថៃ, ឡាវ , វៀតណាម ភ្ជាប់ទៅនឹងសម្ពាធទាបសកម្មមួយនៅភាគខាងលើសមុទ្រចិនខាងត្បូង រួមជាមួយនឹងខ្យល់មូសុងនិរតីបក់ពីមធ្យមទៅបង្គួរ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖១. តំបន់ទំនាបកណ្តាល- សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C- សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤°C- នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចបង្គួរ ក្នុងនោះក៏មានច្រើនដោយអន្លើ និងលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ បរិមាណទឹកភ្លៀងដែលនឹងអាចធ្លាក់បន្តបន្ទាប់នេះ អាចនឹងធ្វើឱ្យភូមិសាស្ត្រមួយចំនួននៃខេត្តកំពង់ធំ ប្រឈមនឹងជំនន់ទឹកភ្លៀងសាជាថ្មី។២ ​តំបន់ខ្ពង់រាប- សីតុណ្ហភាពអប្បបរមាមានពី ២២-២៤°C- សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣°C- នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចបង្គួរ ​និងច្រើនដោយអន្លើ និងលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ បរិមាណទឹកភ្លៀងដែលនឹងអាចធ្លាក់បន្តបន្ទាប់នោះ អាចនឹងបង្កជា​ជំនន់ទឹកភ្លៀង​ នៅភូមិសាស្ត្រមួយចំនួនៃបណ្តាខេត្តមានជាអាទិ៍៖ ខេត្តព្រះវិហារ ស្ទឹងត្រែង រតនគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម នឹងខេត្តឧត្តមានជ័យ។៣ តំបន់មាត់សមុទ្រ- សីតុណ្ហភាពអប្បបរមាមានពី ២៣-២៥°C- សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C- នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចបង្គួរ ​​លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។