ថៃ ប្រកាសរកឃើញ អ្ន.កកើ.តអុ.តស្វា ករណីទី៥

  • ច័ន្ទ ១៥ សីហា, ២០២២ ១៦:០៥
បាងកក៖ នៅរសៀលថ្ងៃច័ន្ទ ទី១៥ ខែសីហា ឆ្នាំ២០២២នេះ ប្រទេសថៃកត់ត្រាករណីឆ្លងជំងឺអុតស្វាទី៥ ទៅលើស្ត្រីថៃម្នាក់ ដែលទើបធ្វើដំណើរត្រឡប់មកពីទីក្រុងឌូបៃវិញ កាលពីពេលថ្មីៗនេះ។ នេះតាមប្រភពព័ត៌មាន Bangkok Post។លោកវេជ្ជបណ្ឌិត Opas Karnkawinpong អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លង បាន​ឱ្យដឹង​ថា ស្ត្រី​វ័យ ២៥ឆ្នាំខាងលើ បានធ្វើដំណើរមកដល់អាកាសយានដ្ឋានសុវណ្ណភូមិ កាលពីថ្ងៃអាទិត្យ ដោយនាងបានធ្លា.ក់ខ្លួ.នឈឺមុនពេលហោះហើរ។ យ៉ាងណាមិញ មន្ត្រី​សុខាភិបាល ​បាន​សម្គាល់​ឃើញ​ព.ងបែ.ក​លើ​ខ្លួន​របស់​នាង ហើយ​ការ​ធ្វើ​តេស្ត​បញ្ជាក់​ថា ​នាង​ឆ្លង​ជំងឺ​អុតស្វា​។ បច្ចុប្បន្ន ​អ្នកជំងឺត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ​​ ​ដើម្បី​ព្យាបាល។ ​គួរឱ្យដឹងដែរថា មកទល់ពេលនេះ ​​ជំងឺអុត​ស្វា​​ជាង ៣ម៉ឺន​ករណី ត្រូវបានរាយការណ៍នៅ​ទូទាំង​ពិភពលោក​ ដោយក្នុងនោះស្លាប់ចំនួន ៦ករណី៕