កម្មវិធីសម្ពោធជាផ្លូវការរបស់ក្រុមហ៊ុន BEAR Cambodia

  • ច័ន្ទ ១៥ សីហា, ២០២២ ១៤:៤៨
ភ្នំពេញ៖ កាលពីថ្ងៃល្ងាចថ្ងៃទី14 ខែសីហា ឆ្នាំ2022 កន្លងទៅនេះ ក្រុមហ៊ុន BEAR Cambodia ដែលជាក្រុមហ៊ុនដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងនៅប្រទេសចិនទៅលើផ្នែកគ្រឿងអេឡិចត្រូនិចខ្នាតតូច និងឧបករណ៍ឆ្លាតវៃជាច្រើនមុខបានបើកសម្ពោធជាផ្លូវការនូវសាខាដំបូងរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាក្រោមអធិបតីភាពរបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការចូលរួមដោយផ្ទាល់ពីសំណាក់ លោកស្រី ថៃហួរ អគ្គនាយិកានៃក្រុមហ៊ុន BEAR Cambodia ក៏ដូចជាវត្តមានរបស់អស់លោក លោកស្រី ដែលជាភ្ញៀវកិត្តិយសរបស់ក្រុមហ៊ុន BEAR Cambodia យ៉ាងច្រើនកុះករ។
នៅក្នុងព្រឹត្តិការណ៍សម្ភោធសាខាដំបូងនេះ ក៏មានពិធីកាត់ខ្សែបូ ដែលមានការចូលរួមពីសំណាក់ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងថ្នាក់ដឹកនាំជាច្រើនរូបរបស់ ក្រុមហ៊ុន BEAR Cambodia។ ហើយឆ្លៀតនៅក្នុងឱកាសនោះដែរ លោកស្រី ថៃហួរ  អគ្គនាយិកានៃក្រុមហ៊ុន BEAR Cambodia ក៏បានធ្វើការថ្លែងសន្ទរកថាដើម្បីជាការស្វាគមន៍បើកកម្មវិធី ក៏ដូចជាបង្ហាញនូវសេចក្តីសោមនស្សរីករាយដែលបាននាំយកផលិតផលដែលមានគុណភាពខ្ពស់ តម្លៃសមរម្យ និងមានបច្ចេកវិទ្យាទំនើបៗទាន់សម័យមកកាន់ប្រទេសកម្ពុជា ដើម្បីបំពេញតម្រូវការទៅកាន់អ្នកប្រើប្រាស់នាពេលបច្ចុប្បន្ន ដែលសបញ្ជាក់ឱ្យឃើញថាប្រទេសកម្ពុជាជាប្រទេសដែលកំពុងមានសក្តានុពល និងមានការអភិវឌ្ឍយ៉ាងឆាប់រហ័សក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះលើវិស័យបច្ចេកវិទ្យា និងសម្ភារប្រើប្រាស់ផ្ទះបាយទំនើបៗ ។
គួរបញ្ជាក់ផងដែរថា  ក្រុមហ៊ុន BEAR Cambodia គឺជាក្រុមហ៊ុនលក់ និងផ្គត់ផ្គង់ គ្រឿងបរិក្ខារឆ្លាតវៃខ្នាតតូចសម្រាប់ប្រើប្រាស់ក្នុងគេហដ្ឋាន ក្នុងផ្ទះបាយ គ្រឿងអេឡិចត្រូនិចប្រើប្រាស់ប្រចាំថ្ងៃ ក៏ដូចជាសម្ភារៈសម្រាប់ទារក ដូចជាឆ្នាំងដាំបាយ ឆ្នាំងស៊ុបអគ្គីសនី ម៉ាស៊ីនអាំងសាច់ ម៉ាស៊ីនកម្តៅ កង្ហាអគ្គីសនី ម៉ាស៊ីនបូមធូលី ម៉ាស៊ីនកៀបសក់ កញ្ចក់អគ្គីសនីសម្រាប់ផាត់មុខ ម៉ាស៊ីនសម្លាប់មេរោគ និងម៉ាស៊ីនកម្តៅដបទឹកដោះគោទារកជាដើម ដែលមានការរចនាឡើងបែបទាន់សម័យ មានភាពទាក់ទាញ ងាយស្រួលប្រើប្រាស់ និងមានតម្លៃសមរម្យ។ ជាពិសេសនៅក្នុងឱកាសបើកសម្ពោធជាផ្លូវការនេះ ក្រុមហ៊ុន BEAR Cambodia ក៏មានការផ្តល់ជូនដ៏ពិសេសអស្ចារ្យបញ្ចុះតម្លៃ 20% ថែមទៀតផង។ លោកអ្នកអាចអញ្ជើញទៅទស្សនាហាងដោយផ្ទាល់ដែលមានទីតាំងស្ថិតនៅផ្ទះលេខ 24B ផ្លូវ2004 សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ពត៌មានលម្អិតសូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 095 565 777 ឬចូលទៅកាន់គេហទំព័រហ្វេសបុក BEAR CAMBODIA