អភិបាលស្រុកបន្ទាយស្រី៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិកំពុងតែសម្រុកនាំគ្នាមកលេង នៅប្រាសាទបន្ទាយស្រីវិញហើយ

  • ច័ន្ទ ១៥ សីហា, ២០២២ ១៤:១០
សៀមរាប៖ អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ បានលើកឡើងនៅក្នុងផេកហ្វេសប៊ុក ​នាថ្ងៃទី១៥ សីហា ២០២២នេះថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិកំពុងតែសម្រុកនាំគ្នាមកលេងនៅប្រាសាទបន្ទាយស្រីវិញហើយ ដែលនេះគឺជាសញ្ញាល្អមួយនៃការងើបឡើងវិញនៃវិស័យទេសចរណ៍នៅក្នុងស្រុក និងជាលើកទីមួយហើយសម្រាប់ភ្ញៀវទេសចរអន្តរជាតិ បន្ទាប់ពីសកម្មភាពបែបនេះបានសន្លប់អស់មួយរយៈធំដោយវិបត្តិរីករាលដាលសកលនៃជំងឺកូវីដ។ លោក ​បន្ថែមថាទោះជាយ៉ាងណាក៏ដោយ អ្នកស្រុកបន្ទាយស្រី និងប្រតិបត្តិករទេសចរណ៍ទាំងអស់តែងតែបានយកពេលវេលាទន្ទឹងរង់ចាំទាំងនោះត្រៀមខ្លួនកែលម្អនូវអ្វីដែលខ្លួនមាន ដើម្បីត្រៀមចាប់យកឱកាសនៃការវិលត្រលប់មកវិញដូចនៅក្នុងពេលនេះផងដែរ។ ក្នុងនោះ លោកក៏សង្ឃឹមថាអ្វីៗនឹងបានល្អប្រសើរទៅៗចាប់ពីពេលនេះតទៅ៕