ទីបំផុតដឹងច្បាស់ហើយថា គូស្នេហ៍មួយគូនេះ ត្រូវជាអ្វីនឹងគ្នាឲ្យពិតប្រាកដ

កាណាដា៖ កាលពីខែមិថុនា ឆ្នាំ២០២២កន្លងទៅនេះ គូស្នេហ៍មួយគូ ដែលជាអ្នកស្រលាញ់.ភេ.ទ.ដូចគ្នា និងមកពីប្រទេសកាណាដា បានចែករំលែករឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ទៅលើបណ្ដាញសង្គមតិកតុក ក្រោយពីដឹងថា អ្នកទាំងពីរអាចត្រូវជាបងប្អូនស្រីនឹងគ្នា។ជាក់ស្ដែង នាង Carley និងនាង Mercedes បានមានទំនាក់ទំនងស្នេហាជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ និងបានដឹងថា ម្ដាយរបស់ខ្លួនរៀងៗខ្លួន ធ្លាប់បានរួមមេត្រីជាមួយបុរសតែមួយ។ ដូច្នេះអ្នកទាំងពីរ អាចមានភាគរយខ្ពស់ ក្នុងនាមជាបងប្អូនស្រីនឹងគ្នា ខណៈមានអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន បានសង្កេតឃើញថា មុខមាត់របស់អ្នកទាំងពីរ ស្រដៀងគ្នាទៀតផង។យ៉ាងណាមិញ ដើម្បីបំបាត់ការសង្ស័យ គូស្នេហ៍មួយគូនេះ បាននាំគ្នាទៅធ្វើតេស្ត DNA និងត្រូវរង់ចាំលទ្ធផលតេស្តរយៈពេល៥សប្ដាហ៍ ដែលថ្មីៗនេះ លទ្ធផលតេស្តបានចេញមក និងបង្ហាញថា អ្នកទាំងពីរមិនមែនជាបងប្អូនស្រីនឹងគ្នាឡើយ។ ចំពោះដំណឹងដ៏ល្អនេះ បានធ្វើឲ្យអ្នកទាំងពីរសប្បាយចិត្តជាខ្លាំង និងហាក់បីដូចជា.ដ.ក.ប.ន្លា.ចេញពីទ្រូងអីចឹង។ ហើយបើទោះបីជាអ្នកទាំងពីរជាបងប្អូននឹងគ្នាក៏ដោយ ក៏អ្នកទាំងពីរធ្លាប់និយាយដែរថា នឹងបន្ដរស់នៅជាមួយគ្នាទៀតផងដែរ៕ប្រភព: Mirrorសូមទស្សនារូបភាពខាងក្រោម៖
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព