គួរឲ្យបារម្ភ ក្រសួង​ចេញ​សេចក្តី​ជូន​ដំណឹង​អំពី​ទឹកភ្លៀង អាចនឹងជន់លិចតំបន់មួយចំនួន

  • ច័ន្ទ ១៥ សីហា, ២០២២ ១០:១៥
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា កម្ពុជានឹងបន្តទទួលបានភ្លៀងធ្លាក់ពីតិចទៅច្រើនរហូតដល់ចុងសប្តាហ៍ ដែលអាចជន់លិចតំបន់ទំនាបមួយចំនួនទៀតក្នុងខេត្តមួយចំនួន ដោយក្នុងនោះ មានដូចចា ខេត្តកំពង់ធំ ព្រះវិហារ រតនគិរី ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងឧត្តរមានជ័យ ប្រឈមនឹងហានិភ័យ។នៅក្នុងការជូនដំណឹងកាលពីថ្ងៃទី ១៤ ខែសីហា ក្រសួងបាននិយាយថា ផ្នែកខាងមុខសម្ពាធទាបពីប្រទេសឥណ្ឌានឹងរំកិលចូល ទៅក្នុងផ្នែកភាគខាងជើងនៃប្រទេសថៃ ឡាវ និងវៀតណាម ហើយចូលទៅក្នុងសមុទ្រចិនខាងត្បូង ដោយនាំមកនូវខ្យល់មូសុងនិរតីពីកម្រិតទាបទៅមធ្យម។យ៉ាងណាមិញ តាមប្រភពដដែរល បានបញ្ជាក់ថា ស្ថានភាពអាកាសធាតុនឹងធ្វើឱ្យមានភ្លៀងធ្លាក់រាយប៉ាយស្ទើរគ្រប់ទីកន្លែង ចន្លោះពីថ្ងៃទី ១៥-១៩ ខែសីហា។ស្ថានភាពអាកាសធាតុនេះ អាចធ្វើឱ្យតំបន់ដែលមានភ្លៀងធ្លាក់ខ្លាំង និងខេត្តដែលធ្លាប់មានភ្លៀងធ្លាក់ពីមធ្យមទៅខ្ពស់ម្តងទៀត ទទួលរងនូវជំនន់ទឹកភ្លៀង តាមបណ្តាលខេត្ត ដែលបានរៀបរាប់ដូចខានលើ។ទៀតសោត ក្រសួង​បាន​ព្រមាន​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ និង​សាធារណជន​ក្នុង​ខេត្ត​ទាំង​នេះ ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ជំនន់​ទឹកភ្លៀង ដោយសារ​កម្ពស់​ទឹក​នៅ​គ្រប់​ស្ថានីយ៍​ធារាសាស្ត្រ​បាន​ហក់​ឡើង​ក្នុង​ទន្លេមេគង្គ ទន្លេសាប និង​ទន្លេបាសាក់ដូច្នេះដែរ៕ប្រភព៖ phnompenhpostសូម​ទស្សនារូបភាពខាងក្រោម៖
រូបតំណាង