អាហារទាំងនេះ អាចបង្កបញ្ហាដល់អ្នកខ្សោយប្រព័ន្ធរំលាយអាហារ!

  • ព្រហស្បតិ៍ ១១ សីហា, ២០២២ ១៥:៣៧
អាការៈហើមពោះជាទូទៅបង្កឡើងដោយ ការស្ទះខ្យល់ក្នុងប្រព័ន្ធរំលាយអាហារ។ អាការៈនេះអាចកើតឡើងញឹកញាប់ ដោយសារមូលហេតុសំខាន់ៗ ដូចជា ការចុះខ្សោយមុខងារប្រព័ន្ធរំលាយអាហារ ការញ៉ាំអាហារច្រើនជ្រុល ឬអាហារគ្មានសុខភាព ការញ៉ាំអាហារមិនទៀងពេល និងប្រតិកម្មអាលែកហ្ស៊ីនឹងចំណីអាហារជាដើម។ ខាងក្រោមនេះគឺជាអាហារដែលអាចបណ្ដាលឲ្យអ្នកញ៉ាំមួយចំនួនជួបអាការៈហើមពោះដោយមិនដឹងខ្លួន។ផ្លែឈើមួយចំនួនអាចធ្វើឲ្យអ្នកញ៉ាំខ្លះជួបបញ្ហាហើមពោះដោយមិនដឹងខ្លួន។ ផ្លែឈើទាំងនោះមានដូចជា ផ្លែប៉ោម ផ្លែប៉េះ ផ្លែទំពាំងបាយជូរ ផ្លែឈឺរី និងផ្លែឈើគ្រៀមជាដើម។មូលហេតុដែលពពួកផ្លែឈើទាំងនោះអាចបង្កឲ្យហើមពោះ ព្រោះតែវាមានផ្ទុកនូវសារធាតុវីតាមីនច្រើន ជាតិសរសៃក៏ច្រើន ពិសេសមានផ្ទុកជាតិស្ករ ​Fructose ដែលជាប្រភេទស្ករមាននៅក្នុងបន្លែផ្លែឈើ ដែលអាចធ្វើឲ្យប្រព័ន្ធរំលាយអាហារពិបាក បំបែក រំលាយ និងស្រូបយកជីវជាតិខ្លាំងណាស់។វិធីដោះស្រាយបញ្ហានេះ ប្រសិនជាអ្នកញ៉ាំជួបអាការៈហើមពោះដោយសារតែ ផ្លែឈើទាំងនេះ គឺត្រូវញ៉ាំទឹកឲ្យបានច្រើន ឬវិធីការពារមុនពេលញ៉ាំ គឺត្រូវច្នៃផ្លែឈើទាំងនោះ ឲ្យឆ្អិនជាមុនសិន កុំព្យាយាមញ៉ាំទាំងឆៅគឺជារឿងមិនល្អនោះទេ។អាហារសុខភាពខ្លះ យើងធ្លាប់ដឹងកន្លងមកត្រឹមថាមានគុណប្រយោជន៍សម្រាប់សុខភាព ប៉ុន្ដែវាក៏អាចបង្កឲ្យអ្នកញ៉ាំខ្លះមានអាការៈហើមពោះបានដែរ ពិសេសអ្នកមានបញ្ហាប្រព័ន្ធរំលាយអាហារចុះខ្សោយតែម្ដង។ មូលហេតុរបស់វា ក៏មិនខុសពីផ្លែឈើនោះទេ មានកម្រិតជាតិស្ករ Fructose ខ្ពស់ ជាតិសរសៃខ្ពស់ និង វីតាមីនច្រើន ដែលបង្កការលំបាកដល់ប្រព័ន្ធរំលាយអាហារ។ របបអាហារទាំងនោះមាន សណ្ដែក ពោត និង​បន្លែបៃតងជាដើម។បន្លែបៃតងដូចជាពពួក ស្ពៃ ខាត់ណា ប្រូខូលី ក៏មានផ្ទុកនូវជាតិស្ករ raffinose។ ជាតិស្ករមួយប្រភេទនេះ ប្រសិនជាប្រព័ន្ធរំលាយអាហារមិនអាចបំបែកបានទេ នោះវានឹងក្លាយទៅជាពពួកបាក់តេរី បង្កការរំខានដល់ប្រព័ន្ធរំលាយអាហារ ជាហេតុបណ្ដាលឲ្យអ្នកញ៉ាំមានអាការៈហើមពោះ។វិធីសាស្ដ្រដោះស្រាយបញ្ហានេះ អ្នកញ៉ាំគួរគប្បីត្រូវទំពារឲ្យម៉ត់ តូចល្អិត និងគួរជ្រើសរើសប្រភេទអាហារដែលមិនអាចបង្ក​អាលែកហ្ស៊ី។ ពិសេសទៀតនោះគឺ មិនថាមុនពេល ឬក្រោយពេលញ៉ាំអាហារទាំងនោះទេ មិនត្រូវផឹកភេសជ្ជៈដែលមានជាតិកាបូនណាតនោះទេ។ក្នុងករណីដែលគ្នា​យើង​មានអារម្មណ៍ថាកំពុងតែហើមពោះ ដោយសារការញ៉ាំអាហារ យើង​ត្រូវកត់សម្គាល់ពីអា​ការៈ​មួយនេះ មិនឲ្យលើសពី១ថ្ងៃ គឺត្រូវទៅជួបគ្រូពេទ្យ ដើម្បីពិនិត្យ ពិគ្រោះ និងទទួលការព្យាបាលឲ្យទាន់ពេលវេលា ជៀសវាងអការៈនេះប្រែទៅជាធ្ងន់ធ្ងរ និងបង្កគ្រោះថ្នាក់ដល់សុខភាព។ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet