អត្ថប្រយោជន៍សំខាន់ៗទាំង៥ របស់ផ្លែស៊ូ មិនគួរមើលរំលង​!

ផ្លែស៊ូជាបន្លែមួយប្រភេទ ដែលយើងអាចច្នៃចេញជាមុខម្ហូប​បានច្រើនយ៉ាង មានរសជាតិឆ្ងាញ់ និងមានគុណសម្បត្ដិ ចំពោះសុខភាពច្រើនទៀតផង។ អ្នកធ្លាប់ញ៉ាំ​បន្លែ​មួយ​ប្រភេទ​នេះ​ អាចទំនងមិនធ្លាប់បានដឹងនោះទេថា​បន្លែនេះបានលាក់គុណសម្បតិ្ដយ៉ាងច្រើនដែលគ្រប់គ្នាមិនស្មានដល់់។ផ្លែស៊ូ ក៏ជាបន្លែមានសមត្ថភាពពិសេសអាចប្រឆាំងទៅនឹងអុកស៊ីតកម្ម ផងដែរ ព្រោះបន្លែនេះមានផ្ទុកវីតាមីន C ដែលមានមុខងារជួយពង្រឹងទៅដល់ប្រព័ន្ធភាពស៊ាំក្នុងរាងកាយ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏មានសមត្ថ​ភាព​ប្រឆាំងទៅនឹង ជំងឺមហារីក បានផងដែរ។ ផ្លែស៊ូ ១០០ក្រាម អាចផ្ដល់ឲ្យរាងកាយនូវ​វិតាមីន C ដល់ទៅ១២% នៃតម្រូវការប្រចាំថ្ងៃ។ក្រៅពីវីតាមីន C ផ្លែស៊ូមានកម្រិតកាបូនអ៊ីដ្រាតទាប ប៉ុន្ដែមានសារធាតុសរសៃរលាយ ខ្ពស់ ជាសារធាតុល្អបំផុតមិនអាចធ្វើឲ្យកម្រិតជាតិស្ករកើនឡើងបាននោះទេ។ អាហារប្រភេទនេះ ក៏ល្អសម្រាប់អ្នកមានជំងឹទឹកនោមផ្អែម ផងដែរ។ការញ៉ាំផ្លែបន្លែស៊ូជាប្រចាំ យ៉ាងហោច ៣ដងក្នុងមួយសប្ដាហ៍ អាចជួយជំរុញឲ្យប្រព័ន្ធសរសៃឈាម ដំណើរការបានល្អ កាត់បន្ថយកូលេស្ដេរ៉ូលអាក្រក់ក្នុងសរសៃផងដែរ។ ការសិក្សាបានបង្ហាញថា នៅក្នុងផ្លែស៊ូ មានផ្ទុកសារធាតុ មួយប្រភេទទៀត ហៅថា Myricetin មានមុខងារពិសេស ជួយសម្រួលដល់សរសៃឈាម និងគ្រប់គ្រងសម្ពាធឈាមមិនឲ្យឡើងខ្ពស់។ប្រព័ន្ធរំលាយអាហារដើរតួសំខាន់ ក្នុងរាងកាយ ជួយបំបែក រំលាយ និងស្រូបសារធាតុចិញ្ចឹមពីអាហារទៅចិញ្ចឹមសរីរាង្គ។ ជាក់ស្ដែងណាស់ ផ្លែស៊ូមានសារធាតុពិសេស សរសៃរលាយដែលជាប្រភពសារធាតុចិញ្ចឹមល្អសម្រាប់ជំនួយដល់ដំណើរការប្រព័ន្ធរំលាយអាហារ។ សារធាតុ Flavonoids ជាសមាសធាតុរុក្ខជាតិ ជួយដល់ការរំលាយអាហារហើយត្រូវបានរកឃើញមាន​ច្រើន​នៅ​ក្នុងផ្លែស៊ូ។ផ្លែស៊ូ ក៏មានចំណែកជួយដល់សុខភាពថ្លើម ដូចជា​កាត់​បន្ថហានិភ័យ​ជំងឺ ខ្លាញ់រុំថ្លើម ជាដើម។ ដោយសារតែវាមានអត្ថប្រយោជន៍ពិសេស ជួយបញ្ចុះជាតិស្ករ ជាតិខ្លាញ់ក្នុងឈាម ដូច្នេះក៏ជាចំណែកមួយជួយការពារថ្លើមពីជំងឹខ្លាញ់រុំថ្លើមបានដែរ។ ការសិក្សាបង្ហាញថាបន្លែស៊ូ រាប់ចាប់ពី ស្លឹកខ្ចី(ត្រួយ) ដើមខ្ចីអាចស្លរញ៉ាំបាន និង ផ្លែរបស់វាគឺសុទ្ធតែមានប្រយោជន៍ដល់សុខភាព។ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet