រថយន្ត Lightyear 0 ដំណើរការដោយថាមពលពន្លឺព្រះអាទិត្យ នឹងចាប់ផ្ដើមផលិតក្នុងឆ្នាំនេះ

បរទេស៖ ក្រុមហ៊ុនហូឡង់ Lightyear បានប្រកាសថា នៅរដូវស្លឹកឈើជ្រុះនេះ ខ្លួននឹងចាប់ផ្ដើមធ្វើការផលិតយានយន្តដំបូងបង្អស់របស់ពិភពលោក ដែលបំពាក់ដោយបន្ទះសូឡា។ រថយន្ត Lightyear 0 នឹងមានបន្ទះសូឡាកោងនៅក្នុងដំបូល, គម្របក្បាលរថយន្ត, និងកន្លែងដាក់អីវ៉ាន់នៃរថយន្ត ដែលបញ្ចូលថាមពលថ្មនៅពេលដែលវាបើកបរ (ឬនៅពេលចត) ហើយការដឹកជញ្ជូនចែកចាយដំបូងនៅអឺរ៉ុប អាចនឹងធ្វើឡើងនៅដើមខែវិច្ឆិកា។ ក្រុមហ៊ុននិយាយថា រថយន្តនេះនឹងអាចបើកបរបានចម្ងាយប្រហែល ៣៨៨ម៉ាយ (ប្រហែល ៦២៤គីឡូម៉ែត្រ) ដោយមិនឈប់ដើម្បីសាកថ្ម ហើយវាអាចនឹងបន្ថែមចម្ងាយរហូតដល់ ៤៤ម៉ាយ (៧០គីឡូម៉ែត្រ) ក្នុងមួយថ្ងៃពីបន្ទះសូឡា។ យោងតាមក្រុមហ៊ុន Lightyear បានឲ្យដឹងថា រៀងរាល់ម៉ោង ព្រះអាទិត្យនឹងបន្ថែមការសាកថាមពលរហូតដល់ ៦ម៉ាយ (ជាង៩គីឡូម៉ែត្រ) ទៅកាន់ថ្ម។ នាយកប្រតិបត្តិនិងជាសហស្ថាបនិកក្រុមហ៊ុន លោក Lex Hoefsloot មានប្រសាសន៍ថា រថយន្ត "0" មានលក្ខណៈដូចគ្នាច្រើនទៅនឹងគំរូរថយន្ត Lightyear One ដែលត្រូវបានបង្ហាញកាលពី២ឆ្នាំមុន ប៉ុន្តែវាអាចធ្វើបានកាន់តែច្រើន ជាមួយថ្មតូចជាងមុន។ ខណៈពេលដែលគំនិតទាំងមូលនៃរថយន្ត Lightyear 0 ប្រហែលជាផ្អែកលើការកែលម្អប្រសិទ្ធភាព និងកាត់បន្ថយពេលវេលាសាក វាមានល្បឿនអតិបរមាត្រឹមតែ ១០០ម៉ាយក្នុងមួយម៉ោង (ប្រហែល ១៦០គីឡូម៉ែត្រក្នុងមួយម៉ោង) និងអាចបង្កើនល្បឿនពី ០ ឡើងដល់ ១៦០គីឡូម៉ែត្រ ប្រើពេល១០វិនាទី។ វាក៏មានតម្លៃថ្លៃផងដែរ ដោយមួយក្នុងចំណោម៩៤៦ម៉ូឌែល ចាប់ផ្ដើមក្នុងតម្លៃ២៦២,០០០ដុល្លារ។ ក្រុមហ៊ុនសង្ឃឹមថា នឹងបញ្ចេញម៉ូឌែលមួយរបស់មនុស្ស ដែលដាក់ឈ្មោះជាបណ្ដោះអាសន្នថា Lightyear Two នៅឆ្នាំ២០២៥ ដែលនឹងលក់រាយក្នុងតម្លៃប្រហែល៣១,២១៥ដុល្លារ៕
 រថយន្ត Lightyear 0
 រថយន្ត Lightyear 0
ប្រភព: CNN