កម្ពុជា៖ នៅមុននេះបន្តិច ក្រុមជម្រើសជាតិបាល់ទះកម្ពុជា ធ្វើបានល្អមែនទែន ក្នុងការប្រកួតបើកឆាកទល់នឹង ក្រុមជម្រើសជាតិបាល់ទះហ្វីលីពីន ក្នុងលទ្ធផល ៣សិតទល់នឹង១។
ក្រុមជម្រើសជាតិបាល់ទះកម្ពុជាជាការពិតណាស់ ចំពោះលទ្ធផលជារួមវិញនៅក្នុងសិតទី១ កម្ពុជា ឈ្នះក្នុងលទ្ធផល ២៥ទល់នឹង២១, សិតទី២ កម្ពុជា ចាញ់ ២៦ទល់នឹង២៤, សិតទី៣ កម្ពុជាឈ្នះ ៣០ទល់នឹង២៨ និង សិតទី៤ កម្ពុជា ឈ្នះ ២៩ទល់នឹង២៧។គួរបញ្ជាក់ដែរថា កម្ពុជា នៅមានភារកិច្ចសំខាន់មួយទៀត លេងទល់នឹងក្រុមជម្រើសជាតិថៃ នៅថ្ងៃទី១៨ ខែឧសភា ខាងមុខនេះ៕