ថ្ងៃនេះ គម្រប់ ៦៩ព្រះវស្សា នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង! នេះជា ជីវប្រវត្តិ​ ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី

  • សៅរ៍ ១៤ ឧសភា, ២០២២ ១០:១៧
ភ្នំពេញ៖  ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនី ព្រះអង្គទ្រង់ប្រសូត្រ នៅថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ១៩៥៣ ។ ទ្រង់ជា ព្រះរាជ បុត្រ របស់ព្រះករុណា ព្រះបាទសម្ដេច ព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ និង សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ ។ ព្រះអង្គត្រូវបាន ក្រុមប្រឹក្សារាជសម្បត្តិ ជ្រើសតាំងជា ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា បន្តពីព្រះបិតា ដែលព្រះអង្គ បានដាក់រាជ្យ កាលពី ថ្ងៃទី៧ តុលា ឆ្នាំ២០០៤ ។ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី មានព្រះរៀម និងព្រះអនុជមាតាទីទៃ សរុបចំនួន ១៣អង្គ ។ ព្រះអង្គមាន ព្រះអនុជ បង្កើត តែមួយអង្គគត់ គឺសម្តេច នរោត្តម នរិន្ទ្រពង្ស (១៩៥៤-២០០៣) ។អំឡុងរដ្ឋប្រហារឆ្នាំ១៩៧០ ដោយលោក សេនាប្រមុខលន់ នល់ ព្រះអង្គស្តេច គង់នៅប្រទេស ឆេកូស្លូវ៉ាគី ។ ក្នុងឆ្នាំ១៩៧៥ ព្រះអង្គទ្រង់ យាងចាកចេញ ពីទីក្រុងប្រាគ និងបានចាប់ផ្តើម ការសិក្សាទាក់ទង នឹងវិស័យភាពយន្ត នៅប្រទេសកូរ៉េ ខាងជើង ។នៅឆ្នាំ១៩៧៧ ព្រះអង្គយាង មាតុភូមិនិវត្តន៍ មកកាន់ប្រទេសកំណើតវិញ ។ ភ្លាមៗនោះ ខ្មែរក្រហម ដែលកំពុងកាន់អំណាច បានប្រឆាំងនឹង រាជានិយម និងបានឃុំព្រះអង្គ នៅក្នុងព្រះបរមរាជវាំង ជាមួយព្រះរាជវង្សានុវង្ស ដទៃទៀត រហូតដល់ ឆ្នាំ១៩៧៩ ។នៅឆ្នាំ១៩៨១ ព្រះអង្គទ្រង់យាង ទៅកាន់ទីក្រុងប៉ារីស ដើម្បីបង្ហាត់ បង្រៀនរបាំ បាឡេ និងបានទទួល ព្រះតួនាទីជា ប្រធានសមាគម របាំ ខ្មែរ។ ព្រះអង្គទ្រង់ គង់នៅប្រទេសបារាំង ជិត២០ឆ្នាំ ប៉ុន្តែព្រះអង្គ បានយាងទៅ ទីក្រុងប្រាគ ជារឿយៗ ជាទីដែល ព្រះអង្គបាន ចំណាយ ពេលយ៉ាងច្រើន ក្នុងព្រះជន្មក្មេងវស្សា ។ ព្រះអង្គជា ព្រះមហាក្សត្រតែមួយ គត់ដែលមានព្រះសមត្ថភាព មានព្រះ បន្ទូល ភាសាឆេក ។នៅក្នុងឆ្នាំ១៩៩៣ ព្រះអង្គត្រូវបាន តែងតាំងជាប្រតិភូ កម្ពុជាប្រចាំ អង្គការយូណេស្កូ ដែលមានទីស្នាក់ ការនៅទីក្រុងប៉ារីស ប្រទេសបារាំង  ជាទីដែលព្រះអង្គ មានប្រជាប្រិយភាព ចំពោះការតស៊ូ ធ្វើការយ៉ាង ស្វិតស្វាញ និងភក្តីភាព ចំពោះវប្បធម៌កម្ពុជា ។ ព្រះអង្គធ្លាប់ បាន បដិសេធ ចំពោះការ តែងតាំងព្រះអង្គ ជាឯកអគ្គរាជទូត កម្ពុជាប្រចាំ ប្រទេសបារាំង ។នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤ ព្រះអង្គត្រូវបាន ជ្រើសរើសដោយ សមាជិកទាំង៩រូប នៃក្រុមប្រឹក្សា រាជសម្បតិ្ត ជាផ្នែកមួយ នៃដំណើរការ យ៉ាងឆាប់រហ័ស និងសមស្រប ក្រោយពីដំណឹង ដ៏គួរឱ្យភ្ញាក់ផ្អើល នៃការដាក់រាជ្យ នៃសម្តេចព្រះ នរោត្តម សីហនុ កាលពី មួយសប្តាហ៍មុន ។ ការជ្រើសរើស នេះគឺស្របតាមការ យល់ព្រមពី សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និង សម្តេចក្រុម ព្រះនរោត្តម រណឬទ្ធិ ព្រះប្រធាន រដ្ឋសភា ដែលជាព្រះរៀម មាតាទីទៃ នៃព្រះមហាក្សត្រថ្មី និងមាតាសុទ្ធ តែជាសមាជិកនៃ ក្រុមប្រឹក្សា រាជសម្បត្តិ ។ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ឡើង គ្រងរាជសម្បត្តិ នៅថ្ងៃសុក្រ ទី២៩ ខែតុលា ឆ្នាំ២០០៤ ។ការសិក្សាពី ឆ្នាំ១៩៥៩ ដល់ឆ្នាំ១៩៦២ ព្រះអង្គបានចូលសិក្សា នៅសាលាបឋមសិក្ សានរោត្ដម វិទ្យាល័យ ដេកាត នៅរាជធានីភ្នំពេញ ។ បន្ទាប់មក ព្រះអង្គត្រូវបាន ព្រះរាជបិតាបញ្ជូន ទៅទីក្រុងប្រាគ ប្រទេស ឆេកូស្លូវ៉ាគី នាឆ្នាំ១៩៦២ ។ នៅទីនោះព្រះអង្គ បានចូលរៀន នៅសាលាបឋម សិក្សា វិទ្យាល័យ និងសាលាតូរ្យតន្ត្រី ដែលទ្រង់ បានសិក្សាផ្នែកតន្ត្រី និងរបាំបុរាណ រហូតដល់ឆ្នាំ១៩៧៥ ។ ព្រះអង្គស្ទាត់ ជំនាញខាង ភាសាសាស្ត្រ ដោយទ្រង់ចេះ ភាសាបារាំង និងឆែក យ៉ាងស្ទាត់ជំនាញ ។ ក្រៅពីនេះ ទ្រង់ក៏អាច ប្រាស្រ័យ ភាសាអង់គ្លេស និងរុស្សី បាន យ៉ាងប្រសើរផងដែរ។នៅឆ្នាំ១៩៧៥ ព្រះអង្គបានចាកចេញ ពីក្រុងប្រាគ ដើម្បីទៅសិក្សា ផ្នែកខ្សែភាពយន្ត នៅ ប្រទេសកូរ៉េខាងជើង ហើយបន្ទាប់មក ទ្រង់បាន ត្រឡប់ ចូលមាតុភូមិវិញ នៅឆ្នាំ១៩៧៧ ។នៅ ឆ្នាំ១៩៨១ ព្រះអង្គបានផ្លាស់ ទៅប្រទេសបារាំង ដើម្បីបង្រៀន របាំបាឡេ ហើយបន្ទាប់ មកព្រះអង្គ ធ្វើជាប្រធាន សមាគមរបាំខ្មែរ ។ ព្រះអង្គទ្រង់គង់ នៅប្រទេសបារាំង អស់រយៈពេលជាង២០ឆ្នាំ ។ព្រះរាជគោរម្យ៍ងារមុន ពេលទ្រង់ក្លាយ ជាព្រះមហាក្សត្រ ព្រះអង្គមានគោរម្យ៍ងារជា «ស្ដេចក្រុមឃុន» ដែលព្រះមហាក្សត្រ ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ទ្រង់ព្រះរាជទាន នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ១៩៩៤ បន្ទាប់មកត្រូវបាន ដំឡើងជា «សម្ដេចព្រះបរមនាថ» នាថ្ងៃទី៣១ ខែសីហាឆ្នាំ ២០០៤។ព្រះរាជាភិសេកបន្ទាប់ ពីព្រះបិតាទ្រង់ សម្ដេច ព្រះនរោត្ដម សីហនុ ទ្រង់ដាក់រាជសម្បត្តិ ព្រះអង្គត្រូវ បានក្រុមប្រឹក្សា រាជសម្បត្តិ ជ្រើសតាំងជាឯកច្ឆន្ទ ជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បន្តរាជ្យពីព្រះបិតា ។ ព្រះរាជពិធី រាជាភិសេកព្រះអង្គជា ផ្លូវការបានប្រារព្ធ ឡើងនៅក្នុង ព្រះបរមរាជវាំង រាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤ ។ ព្រះបរមនាម ក្នុង រាជ្យរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី គឺ៖ « ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនី សមានភូមិ ជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរា មហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជាឯករាជរដ្ឋ បូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុង កម្ពុជាធិបតី » ប្រែសេចក្ដីថា៖ « អ្នកបម្រើមាតុភូមិ សាសនា ប្រជាជាតិ និងប្រជារាស្ត្រខ្មែរ ដោយស្វាមីភក្តិ និងភក្ដីភាព។ មហាក្សត្រ ដែលព្រះពុទ្ធ និងព្រះឥន្ទ្រ លោកឧបត្ថម្ភ ។ អ្នករួបរួម ខេមរជនទាំងអស់ ។ អ្នកការពារឯករាជ្យ បូរណភាពទឹកដី និងសន្តិភាពរបស់កម្ពុជា ព្រមទាំងសុភមង្គល សេរីភាព និងវិបុលភាព របស់ប្រជារាស្ត្រខ្មែរ» ។ ព្រះ នាមរបស់ព្រះអង្គ គឺបានមកពីការផ្សំ គ្នារវាងព្រះនាម របស់ ព្រះមាតាបិតាព្រះអង្ គគឺ សីហ (សីហនុ) និងមុនី (មុនិនាថ) ។គ្រឿងឥស្សរិយយស• គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍• គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍• មន្ត្រីធំនៃកងពលកិត្តិយស នៃសាធារណរដ្ឋបារាំង• មេដាយប្រាក់នៃក្រុងប៉ារីស នៃសាធារណរដ្ឋបារាំងភាសាក្រៅពីភាសាខ្មែរ ព្រះករុណាស្តេចទ្រង់អាច ប្រើប្រាស់ភាសា ឆែក បារាំង និងអង់គ្លេស យ៉ាងស្ទាត់ជំនាញ ៕  
ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី
ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី
ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី
ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី
ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី