គេងមិនលក់មុនពេលមករដូវ បណ្តាលមកពីមូលហេតុអ្វី?

ជំងឺ​គេង​មិន​លក់​ (Insomnia) ​ជា​វិបត្តិ​នៃ​ការ​គេង​ ដែល​អាច​មាន​រយៈពេល​​ពីរ​បី​ថ្ងៃ​ ច្រើន​សប្ដាហ៍ ឬ​យូរ​ជាង​នេះ​។ ពិត​ណាស់​ ប្រសិនបើ​យើង​មិន​បាន​គេង​លក់​​ស្កប់ស្កល់​​ទេ​នោះ យើង​អាច​នឹង​មាន​អារម្មណ៍​អន្ទះអន្ទែង អស់​កម្លាំង ឬ​មួម៉ៅ​ច្រើន​នៅ​ពេល​ថ្ងៃ ហើយ​នៅ​ពេល​ដែល​ជំងឺ​គេង​មិន​លក់​ បន្ត​រហូត​ដល់​រាប់​ខែ ​នោះ​នឹង​រាប់​ចូល​​ជា​ជំងឺ​គេង​មិន​លក់​រ៉ាំរ៉ៃ ព្រម​ទាំង​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​ចំនួន​ ដែល​រួម​មាន​៖ស្ត្រី​ប្រមាណ​៧០​%​​ ជួប​ប្រទះ​ការ​ប្រែប្រួល​​ដំណេក​មុន​ចាប់ផ្ដើម​មក​រដូវ​​រយៈពេល​​៣​ទៅ​៦​ថ្ងៃ​ ហើយ​ប្រមាណ​ជា​២០%​ ទៅ​៤០​%​នៃ​ស្ត្រី​នៅ​សហរដ្ឋ​អាមេរិក​មាន​រោគសញ្ញា​មុន​ពេល​មក​រដូវ និង​៣% ទៅ​៨% ប្រឈម​នឹង​រោគសញ្ញា​ធ្ងន់ធ្ងរ​។ជាក់​ស្ដែង ស្ត្រី​​ប្រឈម​នឹង​ជំងឺ​គេង​មិន​លក់​ច្រើន​ជាង​បុរស​រហូត​ដល់​១,២៥​ដង ដែល​បញ្ហា​នេះ​កើត​ឡើង​ដោយ​សារ​តែ​ការ​ប្រែប្រួល​អ័រម៉ូន​ អំឡុង​ពេល​មក​រដូវ​។ ​កម្រិត​អ័រម៉ូន​Progesterone ​​នឹង​កើន​ឡើង​នៅ​រយៈពេល​មួយ​សប្ដាហ៍​មុន​ពេល​​មក​រដូវ​ ដោយ​សារ​តែ​រាងកាយ​ត្រៀម​ខ្លួន​ក្នុង​ការ​ពពោះ។ យ៉ាង​ណា​មិញ ប្រសិនបើ​យើង​មិន​មាន​ផ្ទៃពោះ​ទេ​នោះ​ កម្រិត​អ័រម៉ូន​Progesterone នឹង​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ ហើយ​ដោយ​សារ​តែ​អ័រម៉ូន​នេះ​មាន​ឥទ្ធិពល​ក្នុង​ការ​ជំរុញ​ការ​គេង ទើប​ធ្វើ​ឲ្យ​រោគសញ្ញា​មុន​ពេល​មក​រដូវ បង្ក​ជា​ការ​គេង​មិន​លក់​ដល់​ស្រី​ៗ​យើង​។ស្ត្រី​​ប្រឈម​នឹង​ជំងឺ​គេង​មិន​លក់​ច្រើន​ជាង​បុរស​រហូត​ដល់​១,២៥​ដង ដែល​បញ្ហា​នេះ​កើត​ឡើង​ដោយ​សារ​តែ​ការ​ប្រែប្រួល​អ័រម៉ូន​ អំឡុង​ពេល​មក​រដូវ​។ ​កម្រិត​អ័រម៉ូន​Progesterone ​​នឹង​កើន​ឡើង​នៅ​រយៈពេល​មួយ​សប្ដាហ៍​មុន​ពេល​​មក​រដូវ​ ដោយ​សារ​តែ​រាងកាយ​ត្រៀម​ខ្លួន​ក្នុង​ការ​ពពោះ។ យ៉ាង​ណា​មិញ ប្រសិនបើ​យើង​មិន​មាន​ផ្ទៃពោះ​ទេ​នោះ​ កម្រិត​អ័រម៉ូន​Progesterone នឹង​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ ហើយ​ដោយ​សារ​តែ​អ័រម៉ូន​នេះ​មាន​ឥទ្ធិពល​ក្នុង​ការ​ជំរុញ​ការ​គេង ទើប​ធ្វើ​ឲ្យ​រោគសញ្ញា​មុន​ពេល​មក​រដូវ បង្ក​ជា​ការ​គេង​មិន​លក់​ដល់​ស្រី​ៗ​យើង​។ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet