ក្តៅៗ! កីឡាការិនី អ៊ុក ស្រីមុំ និងកីឡាករ សុខ ចាន់មាន ឈ្នះមេដាយសំរឹទ្ធដូចគ្នាក្នុងប្រភេទកីឡាប៉េតង់លើវិញ្ញាសាវាយពិន្ទុ

វៀតណាម​៖ កម្ពុជារកបានមេដាយទី ៣ នៅក្នុងព្រឹត្តិការណ៍ Sea Games លើកទី ៣១ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះ បន្ទាប់ពីកីឡាការិនី អ៊ុក ស្រីមុំ និងកីឡាករ សុខ ចាន់មានដណ្តើមបានមេដាយសំរឹទ្ធដូចគ្នាក្នុងប្រភេទកីឡាប៉េតង់លើវិញ្ញាសាវាយពិន្ទុ។
រូបភាព (Cr. BTV)
ក្នុងប្រភេទកីឡាប៉េតង់ដែលកម្ពុជារំពឹងខ្ពស់ថានឹងអាចយកបានមេដាយមាស ប៉ុន្តែពេលនេះបានត្រឹមមេដាយសំរឹទ្ធប៉ុណ្ណោះបន្ទាប់ពីកីឡាការិនី អ៊ុក ស្រីមុំ ចាញ់កីឡាការិនីសហភាពមីយ៉ាន់ម៉ា លើវិញ្ញាសាវាយពិន្ទុក្នុងលទ្ធផល ៤០ទល់នឹង២៨ និង កីឡាករ សុខ ចាន់មាន ចាញ់កីឡាករថៃលើវិញ្ញាសាដូចគ្នាក្នុងលទ្ធផល ៤៣-១៩៕
រូបភាព (Cr. ថ្មីៗ)