កម្ពុជា៖ នាមុននេះបន្តិច កីឡាករ
ទូច រ៉ាឆាន់ (បឺត សង្ឃឹម) បានដណ្តើមបានមេដាយមាសជូនប្រទេសកម្ពុជាបានសម្រេចក្នុងវិញ្ញាសារ KickBoxing គីឡូ៥៧ បន្ទាប់ពីបានយកឈ្នះកីឡាករថៃ
Arunno Sivaphan។គួរបញ្ជាក់ដែរថា មុនឡើងមកដណ្តើមបានមេដាយមាសនេះ រ៉ាឆាន់ បានយកឈ្នះកីឡាករចំនួនពីររូបរួចមកហើយដែលរួមមាន កីឡាករហ្វីលីពីន
Balangui នៅវគ្គជម្រុះដំបូង និង កីឡាករម៉ាឡេស៊ី
Seaw Wei Sheng នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រួចក៏បន្តឈ្នះ Sivaphan ដើម្បីយកមេដាយមាសតែម្តង៕
