បរទេស៖ កាលពីខែមីនា ក្រុមហ៊ុន HMD Global បាននិយាយទៅកាន់គេហទំព័រ Android
Authority ថា ខ្លួនចង់បង្ហាញពីលក្ខណៈខុសប្លែកពីគេ។ យ៉ាងណាមិញ
ឥឡូវនេះ មានរបាយការណ៍ថា ក្រុមហ៊ុនមានគម្រោងធ្វើឲ្យ Nokia N73 រស់ឡើងវិញ ដែលដើមឡើយ វាបានបង្ហាញខ្លួនជាលើកដំបូង កាលពីឆ្នាំ2006។ តាមការសន្មត់ HMD Global កំពុងអភិវឌ្ឍ Nokia
N73 ថ្មី ជាមួយការរចនាកាមេរ៉ាចំនួនប្រាំ ដូចឃើញមាននៅលើ Nokia
9 PureView ។ យោងតាមគេហទំព័រ CNMO វិញបានឲ្យដឹងថា Nokia N73 មានម៉ូឌុល LED
flash ចំនួនពីរផងដែរ ដូចមាននៅលើទូរសព្ទ OnePlus Nord 2T នាពេលខាងមុខ។ ប្រភពដដែលនេះបានលើកឡើងថា HMD Global មានសេនស័រកាមេរ៉ា ISOCELL HP1 ទំហំ200MP ដែល Samsung បានប្រកាសកាលពីឆ្នាំមុន។ គេរំពឹងថា សេនស័រ
ISOCELL HP1 នឹងត្រូវបញ្ចេញជាដំបូង នៅលើទូរសព្ទ Motorola
Frontier ដែលមានការលេចធ្លាយជាច្រើនដងមកហើយ។ ខណៈគំរូកាមេរ៉ាពីសេនស័រ
ISOCELL HP1
នៅមិនទាន់បានលេចឡើងនៅឡើយ គេនៅរង់ចាំមើលថាតើ Nokia N73 នឹងមានរូបរាងស្រដៀងគ្នាទៅនឹងរូបភាព
render ដែលគេបានបង្ហាញឬអត់។ ដូច្នេះ គេនឹងរង់ចាំមើលបន្តទៀត
ជាមួយការលេចធ្លាយក្រោយៗទៀត៕
ប្រភពរូបភាពពី CNMO
ប្រភពរូបភាពពី CNMOប្រភព: Notebookcheck