ថេប្លេត Pixel ថ្មីរបស់ Google នឹងចេញក្នុងឆ្នាំ2023 ដំណើរការជាមួយ Android OS

បរទេស៖ ថេប្លេតចុងក្រោយរបស់ Google គឺ Pixel Slate គឺជាឧបករណ៍មួយ ត្រូវបានគេរិះគន់យ៉ាងខ្លាំង ដូច្នេះហើយនៅឆ្នាំ2019 Google បាននិយាយថា ខ្លួននឹងមិនផលិតថេប្លេតទៀតទេ។ យ៉ាងណាមិញ ក្រុមហ៊ុនក៏បានកែប្រែគំនិត។ នៅក្នុងការធ្វើបទបង្ហាញផ្នែក hardware របស់ខ្លួននៅក្នុងព្រឹត្តិការណ៍ Google I/O 2022 ក្រុមហ៊ុននេះបានដាក់បង្ហាញ Pixel Tablet ដែលជាឧបករណ៍លំដាប់ premium ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ដែលគ្រោងនឹងមកដល់ ក្នុងពេលណាមួយ នៅឆ្នាំ2023។ ដោយសារផលិតផលនេះមានរយៈពេលជាច្រើនខែទៀតក្នុងការបញ្ចេញ Google កំពុងផ្ដល់ឲ្យយើងនូវព័ត៌មានតិចតួចប៉ុណ្ណោះ នៅពេលនេះ។ លោក Rick Osterloh អនុប្រធានជាន់ខ្ពស់ផ្នែកឧបករណ៍និងសេវាកម្មរបស់ Google បាននិយាយថា ឧបករណ៍ Pixel Tablet គឺជាឧបករណ៍ពិសេស ដែលនឹងដំណើរការដោយបន្ទះឈីប Tensor ផ្ទាល់ខ្លួនរបស់ក្រុមហ៊ុន ដូចទៅនឹងទូរសព្ទ Pixel ចុងក្រោយបង្អស់ដែរ។ អ្វីដែលគេមិនទាន់ដឹងពីវា នោះគឺថាតើវាមានតម្លៃប៉ុន្មាន, អេក្រង់ទំហំប៉ុនណា, ឬពេលណាវានឹងត្រូវបញ្ចេញ។ ជាធម្មតា ថេប្លេតថ្មីនេះនឹងដំណើរការកំណែ Android របស់ Google ដែលបង្កើតឡើងជាពិសេសសម្រាប់អេក្រង់ធំ។ កាលពីមុន បញ្ហារបស់ថេប្លេត​ Android គឺថា software របស់វា គឺមិនមានអារម្មណ៍ថា ត្រូវបានបង្កើតឡើងសម្រាប់អេក្រង់ធំនោះទេ ដែលកម្មវិធីផ្សេងៗមិនត្រូវបានកែលម្អ ដើម្បីប្រើបែបអេក្រង់ធំ៕
Pixel Tablet
ប្រភព: Engadget