អ្នកណាថារ.ស់មិនបានយូរ? ពស់ក្បាលពីរនេះ អាចរ.ស់រានមានជីវិតបាន១៧ឆ្នាំ ចាប់តាំងពីរកឃើញ

អាមេរិក៖ ពស់ក្បាលពីរដ៏កម្រមួយក្បាល បានធ្វើឲ្យអ្នកព្យាករណ៍ស្រឡាំងកាំងជាខ្លាំង ដែលវាបានរស់រានមានជីវិតរហូតមកដល់១៧ឆ្នាំហើយ ខណៈជាករណីតែមួយគត់ ក្នុងចំណោម១០០លានករណីលើពិភពលោក បន្ទាប់ពីធ្លាប់មានការព្យាករណ៍ថា ពស់ក្បាលពីរភាគច្រើន មិនអាចរស់រានមានជីវិតបានយូរឆ្នាំឡើយ។ជាក់ស្ដែង ពស់ញីមួយក្បាលនេះ ជាប្រភេទពូជ Black rat snake និងមានក្បាលពីរ ប៉ុន្ដែចែករំលែកដងខ្លួនតែមួយ ដែលត្រូវបានគេរកឃើញនៅទីធ្លាផ្ទះរបស់បុរសម្នាក់ ក្នុងរដ្ឋ Missouri នៃសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០០៥។ ហើយក្រោយមក ក៏បាននាំយកវាទៅកាន់មជ្ឈមណ្ឌលធម្មជាតិអភិរក្ស Cape Girardeau។តួយ៉ាង លោក Alex Holmes ជាអ្នកធម្មជាតិនៅមជ្ឈមណ្ឌលអភិរក្ស បានឲ្យដឹងថា ពស់ក្បាលពីរមួយក្បាលនេះ មានការប្រកួតប្រជែងគ្នា នៅពេលដែលពួកវាស៊ីចំណី ដូច្នេះខាងក្រុមអ្នកមើលថែ តែងតែយកពែងផឹកទឹក ទៅគ្របលើក្បាលរបស់ពួកវាម្នាក់ម្ដង ដើម្បីទុកពេលឲ្យស៊ីចំណីងាយស្រួល ចៀសវាងពួកវាលេបចំណីក្នុងពេលតែមួយ ហើយធ្វើឲ្យស្ទះចំណីត្រង់បំពង់អាហារ។យ៉ាងណាមិញ ងាកទៅកាន់លោក Paul Rowley អ្នកជំនាញខាងសត្វនៅសាលា Liverpool School of Tropical Medicine បាននិយាយទៀតថា ពស់ក្បាលពីរ មានសភាពដូចជាកូនភ្លោះជាប់គ្នាអីចឹង ប្រសិនបើម្នាក់ឈឺ ឬមានបញ្ហាសរីរាង្គ វានឹងប៉ះពាល់ដល់ម្នាក់ទៀតជាមិនខានផងដែរ៕ប្រភព: Daily Mailសូមទស្សនារូបភាពខាងក្រោម៖
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព