ភ្នំពេញ៖ នាពេលថ្មីៗនេះ ក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា បានប្រកាសពីការស្នើសុំវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ១៩ ដោយខ្លួនឯង ជៀសវាងចាញ់បោកជនខិលខូច។ដោយឡែក ក្រសួងសុខាភិបាល បានចេញ សេចក្តីជូនព័ត៌មាន ស្តីពីការចេញប័ណ្ណ និងវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ១៩ ជូនចំពោះសាធារណៈជនទាំងអស់គ្នា ដែលមានបំណងចង់ស្នើសុំយកវិញ្ញាបនបត្រកូវីដ១៩ គឺត្រូវតែស្នើសុំតាមប្រព័ន្ធអនឡាញ (ដោយខ្លួនឯង ឬអ្នកស្នើសុំជំនួស) តាមរយៈតំណរភ្ជាប់
http://search.vaccine.gov.kh ដោយមិនមានការគិតប្រាក់នោះទេ។យ៉ាងណាមិញ ប្រសិនជាបងប្អូនមានចម្ងល់បន្ថែមអំពី ព័ត៍មានការស្នើសុំវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ១៩ សូមទាក់ទងទៅលេខទូរស័ព្ទនៅខាងក្រោមនេះ៕
សូមចូលអានសេចក្តីលម្អិតខាងក្រោម៖
សេចក្តីលម្អិត