អុញ! សិស្សស្រីរូបនេះ យំក៏មិនហ៊ាន ងូតទឹកក៏មិនហ៊ាន ដោយសារតែ…

  • ព្រហស្បតិ៍ ១២ ឧសភា, ២០២២ ១៤:២៩
អាមេរិក៖ ក្មេងស្រីសិស្សសាលាម្នាក់ អាយុទើបតែ១៥ឆ្នាំប៉ុណ្ណោះ និងមកពីរដ្ឋ Arizona នៃសហរដ្ឋអាមេរិក បានអះអាងថា រូបនាងផ្ទាល់មិនអាចយំ ឬងូតទឹកឲ្យបានទៀងទាត់ជាប្រចាំឡើយ ដោយសារតែនាងនឹងចេញក.ន្ទួ.ល.រ.មា.ស់ជាមិនខាន។ជាក់ស្ដែង នាង Abillgail Beck ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺ Aquagenic urticarial ដែលប្រតិកម្មជាមួយទឹក កាលពីខែមុនកន្លងទៅនេះ បន្ទាប់ពីរោគសញ្ញារបស់វាបានកើតឡើងជាលើកដំបូងកាលពី៣ឆ្នាំមុន។ ហើយស្ថានភាពដ៏កម្រនេះ ត្រូវបានប៉ាន់ស្មានថា កើតឡើងលើមនុស្សម្នាក់គត់ ក្នុងចំណោមមនុស្ស២០០លាននាក់។តួយ៉ាង នៅពេលមានភ្លៀងធ្លាក់ ឬនាងងូតទឹកម្ដងៗ គឺតែងតែមានអារម្មណ៍ថា ដូចប៉ះនឹងអា.ស៊ី.ត.អីចឹង ដូច្នេះនាងបានសម្រេចចិត្តងូតទឹកម្ដងប៉ុណ្ណោះ ក្នុងរយៈពេល២ថ្ងៃ។ ហើយសូម្បីតែទឹកក៏នាងមិនអាចផឹកបានដែរ ព្រោះវាធ្វើឲ្យនាងក្អួ.ត ដោយទ្រូងឈឺ និងបេះដូងចាប់ផ្ដើមលោតញាប់ ទើបនាងផឹកភេសជ្ជៈប៉ូវកម្លាំង និងទឹកទទឹមជំនួសវិញ ខណៈប្រភេទទឹកទាំងនេះ មានជាតិទឹកទាបបំផុត។ទន្ទឹមនឹងនេះ វេជ្ជបណ្ឌិតបានផ្តល់ថ្នាំគ្រាប់ rehydration ដល់នាង និងកំពុងពិចារណាផ្តល់ថ្នាំ IVs ឲ្យនាងទៀងទាត់ ដើម្បីទទួលបានជាតិទឹកបន្ថែម ទៅកាន់នាងនាពេលអនាគត ប្រសិនបើស្ថានភាពរបស់នាងមិនល្អប្រសើរឡើង។យ៉ាងណាមិញ នាង Abillgail បានគិតថា ផ្នែកដ៏គួរឲ្យខ្លា.ច.បំផុតនៃជំ.ងឺ. គឺវាខ្វះខាតព័ត៌មានលម្អិតដោយសារស្ថានភាពនេះគឺកម្រមានណាស់៕ ប្រភព: Daily Mailសូមទស្សនារូបភាពខាងក្រោម៖
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព