ចុកដោយសារខ្យល់ក្នុងក្រពះពេលកំពុងមករដូវ គួរដោះស្រាយបែបណា?​​

អ័រម៉ូន ​Progesterone ជា​អ័រម៉ូន​ដែល​ពន្យឺត​ប្រព័ន្ធ​រំលាយ​អាហារ​ ជា​ពិសេស​​​ពេល​មក​រដូវ។ ស្ត្រី​ភាគ​ច្រើន​​ អាច​មាន​អាការៈ​ហើម​ពោះ​រយៈពេល​ពីរ​បី​ថ្ងៃ​មុន​ពេល​មក​រដូវ​។ អំឡុង​ពេល​នេះ​ដែរ​ ហ្គាស​ឬខ្យល់​អាច​កើន​ឡើង​នៅ​ក្នុង​បំពង់​រំលាយ​អាហារ និង​បង្ក​ជា​ការ​ឈឺ​ចាប់​កាន់​តែ​ខ្លាំង​​។ ទោះ​បី​ជា​យើង​មិន​អាច​គ្រប់គ្រង​អ័រម៉ូន​​​ក្នុង​ខ្លួន​​យ៉ាង​ណា​ក្ដី ប៉ុន្តែគ្រូពេទ្យ​បាន​ណែនាំតិចនិក​មួយ​ចំនួន​ ដើម្បី​កាត់​បន្ថយ​អាការៈ​ឈឺចុកចាប់នេះ​បាន​។រោគសញ្ញា​នៃ​ការ​ចុក​ដោយសារ​ខ្យល់​ក្នុង​ក្រពះជា​ទូទៅ ហ្គាស​កកើត​ឡើង​នៅ​ក្នុង​ពោះវៀន​របស់​យើង​ ប៉ុន្តែ​វដ្ដ​រដូវ អាច​ធ្វើ​ឲ្យ​រាងកាយ​ផលិត​ហ្គាស​កាន់​តែ​ច្រើន​ជាង​ធម្មតា។ រោគសញ្ញា​​សំខាន់​ៗ​មាន​៖​ពិត​ណាស់​ ការ​ចុក​ដោយសារ​ខ្យល់​ក្នុង​ក្រពះ គឺ​បណ្ដាល​មក​ពី​ការ​កើន​ឡើង​នៃ​ហ្គាស​​ក្នុង​ក្រពះ​ពោះវៀន​។ ហ្គាស​កើត​ចេញ​ពី​ដំណើរការ​រំលាយ​អាហារ ប៉ុន្តែ​ដោយ​សារ​តែ​ប្រព័ន្ធ​រំលាយ​អាហារ​មាន​ភាព​យឺតយ៉ាវ ទើប​អាហារ​ដែល​យើង​ញ៉ាំ​មិន​អាច​​ធ្វើ​ដំណើរ​​​បាន​លឿន​ដូច​ធម្មតា។ មួយ​វិញ​ទៀត ហ្គាស​ក៏​អាច​បណ្ដាល​មក​ពី​ការ​លេប​ខ្យល់​ នៅ​ពេល​ដែល​យើង​ញ៉ាំ​អាហារ​ ឬ​ផឹក​ភេសជ្ជៈ​ដូច​គ្នា​។ កត្តា​​នេះ​ហើយ​ ដែល​ការ​រួម​ផ្សំ​ជាមួយ​ហ្គាស​​ពី​ការ​រំលាយ​អាហារ​ អាចបណ្ដាល​ឲ្យ​មាន​ការ​ឈឺ​ចាប់​ ប្រសិនបើ​ខ្យល់​ប្រមូលផ្ដុំ​ច្រើន​ពេក​។ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet