បរទេស៖ មានរឿងជាច្រើនដែលត្រូវបានគេស្រមៃថា
អាចនឹងប្រើប្រាស់បាននៅលើឋានព្រះចន្ទ ហើយវាអាចជាម៉ូតូ
នេះបើយោងតាមអ្នករចនាយានយន្តជនជាតិរុស្ស៊ីម្នាក់។ អ្នករចនានៅទីក្រុងមូស្គូ លោក Andrew
Fabishevskiy បានបង្កើតគំរូម៉ូតូឋានព្រះចន្ទ ដែលមានរូបរាងស្អាតនិងឡូយ។
លោក Fabishevskiy បានចែករំលែកការរចនាម៉ូតូណាសា នៅលើប្លុក
(blog) របស់គាត់
ដែលគំរូម៉ូតូត្រូវបានដាក់តាំងបង្ហាញនៅលើផ្ទៃឋានព្រះចន្ទ។
ម៉ូតូឋានព្រះចន្ទនេះត្រូវបានបំផុសគំនិតដោយយានរ៉ូបូត
ដែលប្រើសម្រាប់បេសកកម្មអាប៉ូឡូ១៥, ១៦, និង១៧ នេះបើយោងតាមគេហទំព័រ Space។ លោក Fabishevskiy បានយកគំនិតនេះ មកច្នៃជាគំរូម៉ូតូអគ្គិសនីសាមញ្ញមួយ។
ម៉ូតូឋានព្រះចន្ទមួយនេះមានកង់ធំពីរ ហើយបានច្នៃដាក់ថ្មពីខាងក្នុង និងផ្នែកសំខាន់ផ្សេងៗនៃម៉ូតូនេះ។
ម៉ូតូឋានព្រះចន្ទនេះក៏មានផ្លាកសញ្ញារបស់ណាសានៅពីលើផងដែរ។ តាមពិតទៅ ម៉ូតូមួយនេះអាចនឹងត្រូវបំពាក់ដោយប្រព័ន្ធទ្រអគ្គិសនី
និងអគ្គិសនីក្នុងកង់ម៉ូទ័រ។ គំនិតដំបូងមានប្រភពចេញពីការប្រកួតប្រជែងនៅលើបណ្ដាញសង្គម
Instagram បន្ទាប់ពីលោក Fabishevskiy បានបង្កើតគំរូ 3D ហើយក្រោយមកវាត្រូវបានប្រែក្លាយទៅជាគំនិតពេញលេញ
តាមរយៈការសហការជាមួយក្រុមហ៊ុនរចនាម៉ូតូ Hookie Co ដែលមានមូលដ្ឋានក្នុងប្រទេសអាល្លឺម៉ង់។ វាគ្រាន់តែជាគំនិតសម្រាប់ពេលនេះ
ប៉ុន្តែលោក Fabishevskiy សង្ឃឹមថា នឹងបង្កើតគំរូទំហំពេញ
នៅពេលក្រោយ៕
គំរូម៉ូតូឋានព្រះចន្ទ
គំរូម៉ូតូឋានព្រះចន្ទ
គំនិតដំបូងនៃការរចនាម៉ូតូនេះប្រភព: Business Insider India