ទោះជំងឺកូវីដ១៩ មានឥទ្ធិពលអាក្រក់ខ្លាំងក៏ដោយ យ៉ាងហោចណាស់ ក៏វាបានផ្តល់នូវមេរៀនទាំងនេះដែរ

យល់ដឹង៖ នៅក្នុងប្រទេសយើងសព្វថ្ងៃនេះ បើគិតតាំងពីថ្ងៃ ដែលទទួលរងនូវឥទ្ធិពលដ៏អាក្រក់ ពីជំងឺដ៏កាចសាហាវមួយនេះ គឺមានរយៈពេល អស់ជិតមួយឆ្នាំទៅហើយ ដែលវាបានធ្វើឱ្យមនុស្សទូទាំងប្រទេស ទទួលរងនូវការប៉ះពាល់យ៉ាងខ្លាំង ទៅដល់ការរស់នៅ និងសេដ្ឋកិច្ច។វាជាការពិត ដែលជំងឺដ៏កាចសាហាវមួយនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ទៅដល់ការរស់នៅ របស់ប្រជាពលរដ្ឋទូទាំងប្រទេស ប៉ុន្តែប្រសិនបើ យើងគិតវានៅក្នុងផ្លូវវិជ្ជមាន យ៉ាងហោចណាស់ ក៏ជំងឺកូវីដ១៩នេះ វាបានផ្តល់នូវមេរៀនជីវិតជាច្រើន មកដល់មនុស្ស ដើម្បីបានរៀនសូត្រពីវា ទៀតផង។ទោះជម្ងឺកូវីដ១៩ វាមានឥទ្ធិពលអាក្រក់ក៏ដោយ យ៉ាងហោចណាស់ ក៏វាបានផ្តល់នូវមេរៀនទាំងនេះដែរ៖១. រៀនចេះប្រុងប្រយ័ត្នខ្ពស់ជាងមុន
រូបតំណាង
នៅក្នុងគ្រាដ៏លំបាក ក៏ដូចជាប្រឈមមុខ ទៅនឹងជំងឺកូវីដ១៩ ដែលជាជំងឺដ៏កាចសាហាវនេះហើយ គឺវាបានបង្រៀនឱ្យមនុស្សគ្រប់គ្នា ចេះមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការមើលថែសុខភាពខ្លួនឯង ក៏ដូចជាសុខភាព របស់ក្រុមគ្រួសារទាំងមូល ហេតុនេះហើយ បើទោះបីជាស្ថិតនៅក្នុងគ្រាដ៏លំបាកក៏ដោយ យ៉ាងហោចណាស់ ក៏វាបានបង្រៀនឱ្យមនុស្ស ចេះមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះមើលថែសុខភាពខ្លួនេង បានច្រើនជាងមុន ផងដែរ។២. រៀនចេះតស៊ូនិងបញ្ហាលំបាក
រូបតំណាង
ក្នុងអំឡុងរដូវកាលកូវីដ១៩នេះ មិនថាអ្នកណាជាអ្នណាទេ គឺសុទ្ធសឹងតែជួប នូវការលំបាកដូចៗគ្នា ប៉ុន្តែក្នុងគ្រាដែលលំបាកនេះហើយ ដែលវាបានផ្តល់នូវមេរៀន ឱ្យមនុស្សបានរៀនសូត្រពីវា ដូចជាការចេះតស៊ូ ជាមួយនឹងបញ្ហា ដែលកើតមានឡើងនៅក្នុងជីវិត ហើយវាក៏ជាឱកាសមួយ សម្រាប់ដុះខាត់ ដល់មនុស្សម្នាក់ៗ ឱ្យមានភាពរឹងមាំកាន់តែខ្លាំង ជាងមុនទៀតផង។៣. រៀនចេះស្គាល់ពីតម្លៃនៃលុយ
រូបតំណាង
ជាធម្មតា មនុស្សជាច្រើន នៅពេលដែលរកលុយបានច្រើន គឺដឹងតែចាយ និងមិនចេះគិតឡើយ ថាលុយ វាមានតម្លៃខ្លាំងប៉ុណ្ណា សម្រាប់អ្នកដែលក្រខ្សត់ ប៉ុន្តែមកដល់ពេលដែលបានប្រឈមមុខ ទៅនឹងការជួប នូវវិបត្តិសេដ្ឋកិច្ច ដោយសារតែជំងឺកូវីដ១៩នេះហើយ វាក៏បានធ្វើឱ្យមនុស្ស ចេះស្គាល់ពីតម្លៃនៃលុយ ហើយវាក៏បានធ្វើឱ្យមនុស្ស ចេះមានការចាយវាយ ដោយមានការសន្សំសំចៃ។៤. រៀនចេះសម្របខ្លួនទៅតាមបញ្ហាដែលកើតមាន
រូបតំណាង
បើទោះបីជាជំងឺកូវីដ១៩ វាបានធ្វើឱ្យមនុស្ស បានជួបនូវបញ្ហា ជាច្រើនរាប់មិនអស់ក៏ដោយ តែវាក៏បានធ្វើឱ្យមនុស្សរៀនចេះសម្របខ្លួន ទៅតាមបញ្ហា ដែលកើតមានឡើង នៅក្នុងជីវិតដែរ។ លើសពីនេះ វាក៏ជាឱកាសមួយ ក្នុងការលត់ដុំមនុស្ស ឱ្យមានភាពរឹងមាំ និងចេះស្វែងរកវិធីដោះស្រាយ ជាមួយនឹងបញ្ហា ដែលកំពុងតែកើតមាន៕