៥សញ្ញាដែលបង្ហាញថា ទំនាក់ទំនងស្នេហារបស់អ្នក មិនអាចស្ថិតស្ថេរបានយូរឡើយ

ស្នេហា៖ ទំនាក់ទំនងស្នេហាមួយចំនួន ទោះខិតខំរឹតចំណងវា ឱ្យមានភាពរឹងមាំខ្លាំងប៉ុណ្ណាក៏ដោយ ក៏ទំនាក់ទំនងស្នេហានោះ មិនអាចស្ថិតស្ថេរ និងរស់នៅជាមួយគ្នា បានយូរអង្វែងបានដែរ ប្រសិនបើទំនាក់ទំនងស្នេហានោះ មានលេចចេញនូវ បញ្ហាមួយចំនួនរវាងមនុស្សពីរនាក់។ម្យ៉ាងវិញ ទំនាក់ទំនងស្នេហា របស់មនុស្សពីរនាក់ គឺវាត្រូវការ ការថែរក្សាពីមនុស្សពីរនាក់ ប៉ុន្តែប្រសិនបើទំនាក់ទំនងស្នេហានោះ បានលេចចេញនូវសញ្ញា ដែលមានរៀបរាប់ខាងក្រោមនេះ គឺមិនយូរមិនឆាប់ឡើយ ទំនាក់ទំនងស្នេហានោះ ច្បាស់ជាបែកបាក់ និងមិនអាចស្ថិតស្ថេរបានយូរឡើយ។៥សញ្ញាដែលបង្ហាញថា ទំនាក់ទំនងស្នេហារបស់អ្នកមិនអាចស្ថិតស្ថេរបានយូរឡើយ៖១. មានអារម្មណ៍ថាមិនអាចធ្វើជាខ្លួនឯង
រូបតំណាង
មនុស្សដែលអាចស្រលាញ់គ្នាបានយូរ លុះត្រាតែមនុស្សពីរនាក់ ដែលស្ថិតនៅក្នុងទំនាក់ទំនងស្នេហានោះ ជាមនុស្សដែលចេះសម្របតាមគ្នា និងទទួលយកនូវ អ្វីដែលម្នាក់ៗមាន ប៉ុន្តែផ្ទុយទៅវិញ ប្រសិនបើមនុស្សពីរនាក់ តែងតែព្យាយាមលាក់បាំង នូវអ្វីដែលជាខ្លួនឯងពិតប្រាកដនោះ គឺវាមិនត្រឹមតែធ្វើឱ្យម្នាក់ៗ មិនអាចធ្វើជាខ្លួនឯងបានទេ តែវាក៏ធ្វើឱ្យមនុស្សពីរនាក់គ្មានក្តីសុខ ហើយទំនាក់ទំនងស្នេហា ក៏មិនអាចស្ថិតស្ថេរបានយូរផងដែរ។២. មិនទាក់ទងគ្នាឱ្យបានញឹកញាប់
រូបតំណាង
នៅក្នុងទំនាក់ទំនងស្នេហា ការទាក់ទងគ្នាទៅវិញទៅមក វាគឺរឿងចាំបាច់ខ្លាំងណាស់ ព្រោះវាជាអ្វីដែលធ្វើឱ្យមនុស្សពីរនាក់ មិនមានអារម្មណ៍ថាឃ្លាតឆ្ងាយពីគ្នា ដែលងាយធ្វើឱ្យម្នាក់ៗ ងាយនឹងអស់ចិត្តពីគ្នានោះទេ ដូច្នេះហើយ ប្រសិនបើអ្នក មិនចង់ឱ្យទំនាក់ទំនងស្នេហារបស់អ្នក និងគូស្នេហ៍ មិនបានស្ថិតស្ថេរ និងស្រលាញ់គ្នា បានយូរទេនោះ អ្នកគួរតែមានការទាក់ទងគ្នា ឱ្យបានញឹកញាប់ ជៀសវាងស្ងាត់រៀងៗខ្លួន។៣. តែងតែខ្វែងគំនិតគ្នា
រូបតំណាង
ការខ្វែងគំនិតគ្នា វាជាសញ្ញាមួយ ដែលគ្រោះថ្នាក់បំផុត សម្រាប់មនុស្សពីរនាក់ ដែលនៅក្នុងទំនាក់ទំនងស្នេហា ព្រោះលុះត្រាតែមនុស្សពីរនាក់ចេះសម្រប និងមានគំនិតដូចគ្នា ទើបធ្វើឱ្យមនុស្សពីរនាក់ អាចបន្តទំនាក់ទំនង បានយូរអង្វែងជាមួយគ្នា ប៉ុន្តែប្រសិនបើទំនាក់ទំនងស្នេហារបស់អ្នក លេចចេញនូវការខ្វែងគំនិតគ្នា ម្តងហើយម្តងទៀតនោះ ទំនងស្នេហារបស់អ្នក ច្បាស់ជាមិនអាចស្ថិតស្ថេរបានយូរទៀតឡើយ។៤​. មិនទទួលស្គាល់នូវកំហុសដែលខ្លួនបានធ្វើ
រូបតំណាង
នៅក្នុងទំនាក់ទំនងស្នេហា ការសាងកំហុសឡើងមក វាមិនមែនជារឿងដែលពិបាកដោះស្រាយឡើយ ឱ្យតែមនុស្សដែលបានសាង ចេះទទួលស្គាល់កំហុស និងចេះកែប្រែវា ប៉ុន្តែប្រសិនបើមនុស្ស ដែលបានសាងកំហុស មិនចេះទទួលស្គាល់ នូវអ្វីដែលខ្លួនបានធ្វើនោះ វានឹងធ្វើឱ្យទំនាក់ទំនងស្នេហារបស់់មនុស្សពីរនាក់ គឺកាន់តែអស់ជំនឿក្នុងការជឿជាក់លើគ្នា ហើយវាក៏ធ្វើឱ្យទំនាក់ទនងស្នេហា របស់មនុស្សពីរនាក់ នឹងងាយបែកបាក់គ្នា។៥. មិត្តភក្តិនិងគ្រួសារមិនពេញចិត្តឱ្យមានទំនាក់ទំនងជាមួយគ្នា
រូបតំណាង
មិត្តភក្តិ និងគ្រួសារគឺជាមនុស្សដែលស្រលាញ់ និងចង់ឱ្យយើងម្នាក់ៗ ទទួលបាននូវអ្វីដែលល្អបំផុត ដូច្នេះហើយ ប្រសិនបើមិត្តភក្តិ និងគ្រួសាររបស់អ្នក មិនគាំទ្រក្នុងការដែលអ្នក​ មានទំនាក់ទំនងស្នេហា ជាមួយនិងគូស្នេហ៍របស់អ្នកទេនោះ មិនយូរមិនឆាប់ទេ ឱ្យតែមនុស្សពីរនាក់ មានបញ្ហារវាងគ្នាតែបន្តិច មនុស្សពីរនាក់ ច្បាស់ជាងាយនឹងសម្រេចចិត្ត ក្នុងការបញ្ចប់ទំនាក់ទំនងនោះជាមិនខាន៕