ស្រឡាញ់គ្នាពិត កុំគិតរឿងអតីតកាល ជាពិសេស កុំសើរើរឿងសង្សារចាស់

មនុស្សណាក៏មានអតីតកាលដែរ តែបើនិយាយចំពោះមនុស្សពីរនាក់ដែលស្រឡាញ់គ្នា ដាច់ខាតកុំសួរនាំរឿងអតីតកាល ជាពិសេសគឺ រឿងដែលទាក់ទងទៅនឹងសង្សារចាស់ ព្រោះទោះជាយ៉ាងណា គេក៏បានបែកគ្នាជាមួយអ្នកចាស់ហើយ ហើយអ្វីដែលសំខាន់ គឺយើងជាបច្ចុប្បន្នរបស់គេ ដូច្នេះ មិនគួរទៅសួរនាំរឿងពីមុខរបស់គេ និងសង្សារចាស់របស់គេនោះឡើយ។
រូបតំណាង
មនុស្សពីរនាក់ដែលស្រឡាញ់គ្នាពិត គឺត្រូវគិតលើបច្ចុប្បន្ន និងទៅអនាគតជាមួយនឹងគ្នា មិនមែនខ្វាយខ្វល់តែរឿងអតីតកាលរបស់ដៃគូនោះឡើយ ព្រោះប្រសិនបើយើងនៅតែគិតគូរ សើរើរឿងកាលពីមុនរបស់គេ គឺមានន័យថា យើងកំពុងតែដាក់ចិត្តប្រកាន់ខ្លាំងនឹងអតីតរបស់គេហើយ ក៏មានន័យថា ព្រោះតែអតីតយលងប្រហែលជានឹងមិនអាចទទួលយកគេបានដូចគ្នាតទៅថ្ងៃមុខ។
រូបតំណាង
សូមចាំថា ដាច់ខាតកុំសើរើ សួរនាំរឿងកាលពីមុនរបស់ដៃគូ តែបើគេនិយាយឱ្យយើងស្ដាប់ យើងក៏ស្ដាប់ទៅ មិនបាច់ទៅយកចិត្តទុកដាក់ខ្លាំងពេក នាំឱ្យកើតជាជម្លោះតែប៉ុណ្ណោះ។ ម្យ៉ាងទៀត ប្រសិនបើគេមិននិយាយប្រាប់យើងទេ ក៏មិនមែនមានន័យថា គេចង់លាក់បាំងយើងឡើយ គ្រាន់តែគេមិនចង់និយាយ ឬរំឭកតែប៉ុណ្ណោះ រឿងខ្លះវានាំឱ្យឈឺចាប់ រឿងខ្លះ វានាំឱ្យមានបញ្ហា​ ដូច្នេះ គេមិននិយាយវាក៏ជារឿងដែលល្អម្យ៉ាងដែរ។
រូបតំណាង
អ្វីដែលសំខាន់ យើងគិតតែបច្ចុប្បន្នរវាងយើង ហើយនឹងគេទៅបានហើយ ហើយខំប្រឹង ពង្រឹងដើម្បីអនាគតរបស់អ្នកទាំងពីរ វាល្អជាងការដែលយើងយកចិត្តទៅគិតខ្វល់ដល់រឿងកាលពីមុន ព្រោះថាពេលនេះ យើងជាបច្ចុប្បន្នរបស់គេ ហើយក៏ជាអនាគតរបស់គេដែរ ដូច្នេះ កុំទៅខ្វល់ពីអ្នកដទៃដែលជាអតីតនោះអី៕
រូបតំណាង
ខ្មែរឡូតសូមរក្សាសិទ្ធិ